Tuesday, November 30, 2010

យល់ដឹងពី Batch File

Batch file គឺជាសំនុំនៃ Text ដែលផ្ទុកនូវពាក្យបញ្ជារ(Command)​ ផ្សេងៗ​ ដែលយើងតែងតែ Run​តាមរយះ Dos តែយើងយកវាមកចងជាសំនុំហើយអាច Run ដូច File ធម្មតាបាន។
ឧទាហរណ៍ះ​ នៅពេលមាន Virus លាក់ឯកសារ ក្នុង Flash USB or Hard Drive យើងអាចបង្កើត Batch File មួយទុកសំរាប់ Run Show វាមកវិញ​ តាមរយះ​សរសេរក្នុង Notepad
Attrib -r -s -h * /s /d រួច save as វាយឈ្មោះដែលយើងចង់បាន តែត្រូវយក extention ជា​ *.Bat ឧទាហរណ៍៑ៈ​ Love.bat

Friday, November 26, 2010

តិចនិចតិចតួច

  • វិធីកំនត់អោយកុំព្យូទ័របិទដោយខ្លួនឯង
គ្រាន់តែសរសេ Code បន្តិចប៉ុណ្ណោះតាមរយះ start--->Run
write Code:
shutdown -s -t second -c" comment"

Example: shutdown -s -t 60 -c"The computer will shutdown 1 minute later"

ពេលនោះវានិងបិទដោយខ្លួនឯងក្នុងរយះពេល៦០នាទី​ ហើយមាន Message ថា"The computer will shutdown 1 minute later"
  • shutdown -s -r second -c" comment" សំរាប់ Restart computer

Thursday, November 25, 2010

អ្វីទៅជាភាសា XML?


​XML (Extensible Make up Language) ជាប្រភេទ make up language ដូច HTML​(Hypertext Make up Language) ដែរ ប៉ុន្តែ XML មានប្រយោជន៍សំរាប់ Create Data​ ឬ​ Store Data និង​ Exchange Data។​ ចំនែកឯ HTML វិញសំរាប់តុបតែងData។ លក្ខណៈគ្រឹះរបស់ XML គឺប្រើប្រាស់ Tage Attribute​ និង Entity ជាឈ្មោះដែលយើងកំនត់នត់ដោយខ្លួនឯង។​ គ្រប់ឈ្មោះទាំង នេះយើងអាចសរសេរអក្សរអីក៏បានតែកុំផ្តើមដោយលេខ កុំដកឃ្លា ភាគច្រើនគេសរសេរជាអក្សរតូច ប៉ុន្តែបើយើងបើក Tag ឈ្មោះអីត្រូវបិទដោឈ្មោះហ្នឹងវិញ ហើយគ្រប់​ Attribute របស់វាត្រូវមាន​ Double quote។​ គ្រប់​ XML​ File ទាំងអស់យើងអាចយក Editor អីយកមកសរសេរក៏បានតែនៅពេល Save ត្រូវជ្រើសរើស extention ជា *.xml។​ វាអាច Run បានជាលក្ខណៈ Client ក៏បានជា Server កបាន ឬយក Tool អីមកបើកវាក៏បាន។ ធាតុរបស់​ XML គេហៅថា Element ហើយ Element នោះចែកចេញជាពីរទៀតគឺ Root Element និង Child Element។​ ក្នុងមួយ Document មាន Root Element តែមួយគត់ តែមិនអាចអត់បានទេ។

Thursday, November 11, 2010

Some animals!


ដំណាំស្រូវប្រជាជន



មកដល់ពេលនេះស្រូវចាប់ផ្តើមទុំជាបណ្តើរៗហើយ រដូវប្រមូលផលក៏កាន់តែកៀកនឹងមកដល់។​​ ទេសភាពគួរអោយចង់គយគន់.............

អំពៅនិងកូនប៊រ័


Natural Fruit at homeland


It is fresh and eatable and exited to see!

Thursday, November 4, 2010

ចប់ អឹម​ អាយ អេស មួយទៀត!

់ថ្ងៃទី ៣ នៃការប្រលងត្រូវបានប្រព្រឹត្តទៅនៅលើមុខវិជ្ជា ​អឹម អាយ អេស។​ វិញ្ញាសារដូចជាមិនប៉ុន្មានទេ អាចឆ្លើយបាន ម៉ាហ្រ្វ៊ី តែមិនដឹងខុសឬត្រូវ។

Wednesday, November 3, 2010

វីប៊ី ថ្ងៃនេះចប់ដោយគ្មានវាចា៎

អូយ!​ វីប៊ី ថ្ងៃនេះ មិនបាច់និយាយ ពិបាក តែសរសេរ​ទាល់តែចប់នឹងគេដែរ។

Tuesday, November 2, 2010

ប្រលងថ្ងៃទី១ គឺជាអ៊ីនធើណេតប្រូក្រាមមីង

នេះគឺជាសម័យប្រលងដ៏ធំមួយប្រចាំឆ្នាំ​ ក៏ដូចជាក្នុងប្រវត្តិសាស្រ្តនៃការសិក្សា នៃ​ ឆមាស​ ទី១ ឆ្នាំទីបួន។ ការប្រលងថ្ងៃនេះគឺប៉ះចំ អ៊ីនធើណេតប្រូក្រាមមីង ជាអាមុខវិជ្ជាពិបាកមួយក្នុងចំណោម​ មុខវិជ្ជាទាំងអស់។ សំរាប់លទ្ធផលតាមការស្ទាបស្ទង់ដូចជាយ៉ាប់។​ ឥលូវចាប់ផ្តើមភ័យបុកពោះភឹបៗព្រោះខ្លាចធ្លាក់ប្រលង សង នាំអោយខ្មាស់គេ។​​ តែមិនអីទេ!​ បានពិន្ទុ អាសាយមិន យោងតាមមើល។​ ចាំមើល វីប៊ី ថ្ងៃស្អែកមើល វាយ៉ាងណា!!!!